ភ្នំពេញ  ៖  រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គាំទ្រអោយប្រពន្ធ័ផ្សព្វផ្សាយ របស់រដ្ឋ ផ្សាយ កម្មវិធី មួយចំនួនពាក់ព័ន្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ តែកុំអោយខុសពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នា បង្ការនិងទប់ស្កាត់នៃជំងឺកូវីត១៩។

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏របស់ ក្រសួងព័ត៌មាន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រអោយប្រពន្ធ័ផ្សព្វផ្សាយ របស់រដ្ឋ ផ្សាយ កម្មវិធី មួយចំនួនពាក់ពន្ធ័ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ តែកុំអោយខុសពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នា បង្ការនិងទប់ស្កាត់នៃជំងឺកូវីត១៩។ធ្វើយ៉ាងណាផ្សព្វផ្សាយក្នុងន័យ កុំឲ្យមានការជួបជុំគ្នារាំលេងកំសាន្តសប្បាយ ឬកម្មវិធីកំសាន្តនានា ដែលមានមនុស្សច្រើននោះទេ ហើយបង្វែរមក ជួបជុំជាលក្ខណៈគ្រួសារ នៅ ក្នុងផ្ទះ នីមួយៗ ទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងនូវជំងឺ កូវីត១៩ ។

ក្នុងឱកាសនោះ លោក បានណែនាំដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន វិទ្យុកម្ពុជា ទូរទស្សន៏ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKPត្រូវលើកជាគម្រោងកម្មវិធីនានា ដែលត្រូវផ្សាយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បី  យកទៅគោរពរាយការណ៏ ជូន សម្តេចតេជោ ហ៊ុន សែន បាន ជ្រាបជាមុន ហើយបើមានចំណុចខ្វះចន្លោះ ឬលើសអ្វីដែលជាវិធានការ និងបទបញ្ជា នៃការ ប្រយុទ្ធ ប្រឆាំងនិងជំងឺ កូវីត ១៩ គឺត្រូវកែសម្រួល មុននិងឈានទៅធ្វើការផ្សាយ។

សូមបញ្ជាក់ថា ដើម្បីចូលរូមក្នុងការប្រយុទ្ធនឹងជំងឺកូវីត១៩ នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តអោយប្រជាជនកម្ពុជារៀបចំពិធីនេះ នៅតាមផ្ទះរៀងៗខ្លួន និងជៀសវាងការជួបជុំដែលមានមនុស្សច្រើន ដើម្បីកុំ អោយមានការឆ្លងមេរោគកូវីត១៩៕

ដោយ   ៖ E C

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ